អ៊ីមែល​ដែលមាន​សុវត្ថិភាព មាន​លក្ខណៈ​ឯកជន និង​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​អ្នក។
យើង​មិន​ប្រើ​ខ្លឹមសារ Gmail របស់​អ្នក​សម្រាប់​គោល​បំណង​ផ្សាយ​ពាណិជ្ជកម្ម​ណាមួយ​ឡើយ។
Gmail ប្រើ​ការអ៊ីនគ្រីប​ឈាន​មុខ​គេ​ក្នុង​វិស័យ​សម្រាប់​សារ​ទាំងអស់​ដែល​អ្នក​ទទួល និង​ផ្ញើ។ យើង​មិន​ប្រើ​ខ្លឹមសារ Gmail របស់​អ្នក ដើម្បី​កំណត់​ការផ្សាយ​ពាណិជ្ជកម្ម​ឱ្យស្របតាមអ្នកឡើយ។
ការជូន​ដំណឹង​អំពី​ឯកជនភាព​ដែល​ដាក់​នៅ​ពី​លើ​អ៊ីមែល
Gmail រក្សា​សុវត្ថិភាព​មនុស្ស​រាប់​ពាន់​លាន​នាក់​ជារៀងរាល់​ថ្ងៃ
Gmail ទប់ស្កាត់​សារ​ឥត​បានការ កម្មវិធី​គ្រោះថ្នាក់ និង​តំណ​គ្រោះថ្នាក់​កុំ​ឱ្យ​ចូល​ដល់​ប្រអប់​សារ​របស់​អ្នក​​បាន 99.9%។
ប្រអប់​សារ​ចម្បង​របស់ Gmail ដែល​មាន​រូប​សារ​ប្រុង​ប្រយ័ត្ន​ដាច់​ដោយ​ឡែក​ពី​គេហ​ទំព័រ
ការការពារ​ការដាក់​នុយ​ដែល​ទំនើប​បំផុត​
នៅ​ពេល​អ៊ីមែល​គួរ​ឱ្យ​សង្ស័យ​ដែល​អាច​ជា​អ៊ីមែល​ពិត​មក​ដល់ នោះ Gmail នឹង​ប្រាប់ឱ្យ​អ្នកដឹង ដោយ​រក្សា​ការគ្រប់គ្រង​ក្នុង​ដៃ​របស់​អ្នក។
អ៊ីមែល​ដែល​មាន​សារ​សុវត្ថិភាព​ពណ៌​លឿង
ការគ្រប់គ្រង​អ៊ីមែល​ដែល​អ្នក​ផ្ញើ​ដែល​ល្អ​ជាង​គេ
មុខងារ​សម្ងាត់​អនុញ្ញាត​ឱ្យ​អ្នក​កំណត់ពេលផុត​កំណត់ និង​តម្រូវ​ឱ្យ​អ្នក​ទទួល​ធ្វើ​ការផ្ទៀងផ្ទាត់​តាម​សារ​ជា​អក្សរ។ អ្នក​ក៏​អាច​ដក​ចេញ​នូវ​ជម្រើស​បញ្ជូន​បន្ត ចម្លង ទាញយក និង​បោះពុម្ព​បាន​ផងដែរ។
អ៊ីមែល​ដែល​មាន​រូប​នាឡិកា និង​ការរំលឹក​តាម​ពេល​កំណត់
ការជូន​ដំណឹង​អំពី​ឯកជនភាព​ដែល​ដាក់​នៅ​ពី​លើ​អ៊ីមែល
ប្រអប់​សារ​ចម្បង​របស់ Gmail ដែល​មាន​រូប​សារ​ប្រុង​ប្រយ័ត្ន​ដាច់​ដោយ​ឡែក​ពី​គេហ​ទំព័រ
អ៊ីមែល​ដែល​មាន​សារ​សុវត្ថិភាព​ពណ៌​លឿង
អ៊ីមែល​ដែល​មាន​រូប​នាឡិកា និង​ការរំលឹក​តាម​ពេល​កំណត់
ធ្វើ​បាន​កាន់​តែ​ច្រើន​ដោយ​ប្រើ Gmail
រក្សា​ទំនាក់ទំនង និង​ធ្វើ​ការរៀបចំ
ចាប់ផ្ដើម Chat, ចូល​រួម​ការហៅ​ជា​វីដេអូ​តាម Meet ឬ​សហការ​នៅ​ក្នុង​ឯកសារ។ ទាំងអស់នេះ​សុទ្ធតែ​អាច​ធ្វើបាន​ពី Gmail។
មុខងារ​ជជែក​លើ Gmail ដែល​មាន​ការសហការ​នៅក្នុង​ឯកសារ និង​ការជជែក​ជា​វីដេអូ​នៅ​លើ​អេក្រង់​តែ​មួយ
បំពេញ​កិច្ចការ​កាន់​តែ​ច្រើន​បាន​កាន់​តែ​រហ័ស
សរសេរ​អ៊ីមែល និង​សារ​បាន​កាន់​តែ​រហ័ស​ដោយ​ប្រើ​មុខងារ​នានា ដូចជា​ការសរសេរ​ឆ្លាតវៃ ដើម្បី​ចំណាយ​ពេល​កាន់​តែ​ច្រើន​ក្នុង​ការធ្វើ​អ្វី​ដែល​អ្នក​ស្រឡាញ់​ចូលចិត្ត។
អ៊ីមែល​ថ្មី​ដែល​មាន​មុខងារ​បំពេញ​ការសរសេរ​ឆ្លាតវៃ​ដោយ​ស្វ័យប្រវត្តិ
មិន​ភ្លេចឆ្លើយតប​ទៀតឡើយ
ការរំលឹក​ប្រាប់​បន្តិច​បន្តួច​ជួយ​ឱ្យ​អ្នក​គ្រប់គ្រង​អ្វី​គ្រប់​យ៉ាង​បាន។
ប្រអប់​សារ Gmail ដែល​មាន​ការរំលឹក​ឱ្យ​តាមដាន​ជា​អក្សរ​ពណ៌​ទឹកក្រូច
មុខងារ​ជជែក​លើ Gmail ដែល​មាន​ការសហការ​នៅក្នុង​ឯកសារ និង​ការជជែក​ជា​វីដេអូ​នៅ​លើ​អេក្រង់​តែ​មួយ
អ៊ីមែល​ថ្មី​ដែល​មាន​មុខងារ​បំពេញ​ការសរសេរ​ឆ្លាតវៃ​ដោយ​ស្វ័យប្រវត្តិ
ប្រអប់​សារ Gmail ដែល​មាន​ការរំលឹក​ឱ្យ​តាមដាន​ជា​អក្សរ​ពណ៌​ទឹកក្រូច
Gmail មានលក្ខណៈប្រសើរជាង​នៅលើ​កម្មវិធី
សម្ដែង​អារម្មណ៍​របស់​អ្នក​ដោយ​ប្រើ​រូប​អារម្មណ៍
ប្រតិកម្ម​រូបអារម្មណ៍​គឺជាវិធីរហ័ស និង​សប្បាយ​ក្នុងការឆ្លើយតប​ទៅអ៊ីមែល ដែលអាចប្រើបានតាមរយៈ​កម្មវិធី Gmail តែប៉ុណ្ណោះ។
មុខងារនេះ​នឹងចាប់ផ្ដើម​ដាក់ចេញ​នៅខែតុលា ឆ្នាំ 2023។
ស្វែងរក​អ៊ីមែល​របស់អ្នក​បានកាន់តែ​រហ័ស
UI ទូរសព្ទ​ដ៏សាមញ្ញ​បង្ហាញ​អ៊ីមែលមួយ ដែលស្វាគមន៍ Helen ក្នុងការចូលរួម​ក្រុម របាររូប​អារម្មណ៍ដែលបានពង្រីក​បង្ហាញនូវ​ភាពសាមញ្ញ​ក្នុងការឆ្លើយតប​ដោយប្រើ​រូបអារម្មណ៍។
UI ទូរសព្ទ​ដ៏សាមញ្ញ​បង្ហាញ​របារស្វែងរក​ដែលមាន​វាយបញ្ចូល ‘RSVP’ និងលទ្ធផល​ដែលរំលេច​ឃ្លាខាងក្រោម។
ប្ដូររវាង​គណនី
អ៊ីមែល​ទាំងអស់​របស់អ្នក​ពីក្រុមហ៊ុនផ្ដល់សេវា​ផ្សេងគ្នា​នៅក្នុង​កម្មវិធីតែមួយ។
UI ទូរសព្ទ​ដ៏សាមញ្ញ​មានផ្នែកក្បាល ‘បញ្ចូល​គណនី’ និងបង្ហាញ​រូបតំណាង​ពីសេវាកម្ម​អ៊ីមែល​ផ្សេងគ្នា ដែលបង្ហាញនូវ​ភាពសាមញ្ញ​នៃការបញ្ចូល​ក្រុមហ៊ុន​ផ្ដល់សេវាអ៊ីមែល​ផ្សេងគ្នា​ទៅក្នុង​កម្មវិធី Gmail។
UI ទូរសព្ទ​ដ៏សាមញ្ញ​បង្ហាញ​របារស្វែងរក​ដែលមាន​វាយបញ្ចូល ‘RSVP’ និងលទ្ធផល​ដែលរំលេច​ឃ្លាខាងក្រោម។
UI ទូរសព្ទ​ដ៏សាមញ្ញ​មានផ្នែកក្បាល ‘បញ្ចូល​គណនី’ និងបង្ហាញ​រូបតំណាង​ពីសេវាកម្ម​អ៊ីមែល​ផ្សេងគ្នា ដែលបង្ហាញនូវ​ភាពសាមញ្ញ​នៃការបញ្ចូល​ក្រុមហ៊ុន​ផ្ដល់សេវាអ៊ីមែល​ផ្សេងគ្នា​ទៅក្នុង​កម្មវិធី Gmail។
នាំយក​អ្វីដែល​ល្អបំផុតពី Gmail ទៅកាន់​ឧបករណ៍​របស់អ្នក
ដំណើរការ​ជាមួយ​ឧបករណ៍​ផ្សេង​ទៀត
Gmail ដំណើរការបាន​ល្អ​​ជាមួយ​កម្មវិធី​កុំព្យូទ័រ ដូចជា Microsoft Outlook, Apple Mail និង Mozilla Thunderbird រួម​ទាំង​សមកាលកម្ម​ព្រឹត្តិការណ៍ និង​ទំនាក់ទំនង។
រក្សា​ផលិតភាព​សូម្បី​នៅ​ពេល​គ្មាន​អ៊ីនធឺណិត
Gmail គ្មាន​អ៊ីនធឺណិត​អនុញ្ញាត​ឱ្យ​អ្នក​អាន ឆ្លើយតប លុប និង​ស្វែងរក​សារ Gmail របស់​អ្នក​បាន នៅ​ពេល​អ្នក​មិន​ភ្ជាប់​ទៅ​អ៊ីនធឺណិត។
ប្រើប្រាស់ Gmail នៅ​លើ​ឧបករណ៍​ណា​ក៏​បាន
រីករាយ​នឹង​ភាពងាយស្រួល និង​ភាពសាមញ្ញ​របស់ Gmail មិន​ថា​អ្នក​នៅ​ទី​ណា​នោះ​ទេ។
ឥឡូវ​នេះ Gmail ជា​ផ្នែក​មួយ​របស់ Google Workspace
សហការ​បាន​កាន់​តែ​រហ័ស​គ្រប់​ពេល​ពី​ឧបករណ៍​ណា​ក៏​បាន​នៅ​ក្នុង​កន្លែង​តែ​មួយ។
Google Workspace គឺជាសំណុំឧបករណ៍ផលិតភាព និងសហការដែលជួយបុគ្គល ក្រុម និងអាជីវកម្មក្នុងការរក្សាអ្វីៗឱ្យស្ថិតក្រោមការគ្រប់គ្រង។ វាជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងមានភាពបត់បែនសម្រាប់ការប្រើប្រាស់លក្ខណៈអាជីវកម្ម ឬការប្រើប្រាស់ផ្ទាល់ខ្លួន ដែលរួមបញ្ចូលកម្មវិធីដែលអ្នកពេញចិត្តទាំងអស់ ដូចជា Gmail, ប្រតិទិន, ថាស, ឯកសារ, Meet និងអ្វីៗជាច្រើនទៀត។
រក​ចម្លើយ​ដែល​អ្នក​ត្រូវការ
ត្រូវការ​ជំនួយ​បន្ថែម​ឬ?
រុករក​គន្លឹះ និង​ការណែនាំ​ជា​ជំហានៗ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​អ្នក​ប្រើប្រាស់​ថ្មី និង​អ្នក​ប្រើប្រាស់​ជំនាញ។
តើ Gmail រក្សា​ឱ្យ​ការធ្វើទំនាក់ទំនង​តាម​អ៊ីមែល​របស់​អ្នក​មាន​សុវត្ថិភាព និង​មាន​លក្ខណៈ​ឯកជន​ដោយ​របៀប​ណា?
Gmail មាន​ប្រព័ន្ធសន្តិសុខ​រឹងមាំ​ជា​មូលដ្ឋាន​គ្រឹះ​ជានិច្ច។ យើង​ខិតខំ​ការពារ​អ្នក​ពី​សារ​ឥត​បានការ ការដាក់​នុយ និង​កម្មវិធី​គ្រោះថ្នាក់ មុន​ពេល​អ្វី​ទាំង​នេះ​ចូល​ដល់​ប្រអប់​សារ​របស់​អ្នក។ សមត្ថភាព​ត្រង​សារ​ឥត​បានការដែល​បាន​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ដោយ AI របស់​យើង​ទប់ស្កាត់​អ៊ីមែល​ឥត​បានការ​ជិត 10 លាន​រៀងរាល់មួយ​នាទី។
តើ​អ្នក​ប្រើប្រាស់​អ៊ីមែល​របស់​ខ្ញុំ​សម្រាប់​ការផ្សាយ​ពាណិជ្ជកម្ម​ដែរ​ឬ​ទេ?
ទេ។ ទោះបីជា​អ្នកអាច​មើលឃើញ​ការផ្សាយពាណិជ្ជកម្ម​នៅក្នុង​គណនី Gmail មិនអស់ប្រាក់​របស់អ្នក​ក៏ដោយ ក៏​អ៊ីមែល​របស់អ្នក​មានលក្ខណៈ​ឯកជន​ដែរ។ Google មិនស្កេន ឬ​ដំណើរការ​ខ្លឹមសារ Gmail សម្រាប់​គោលបំណង​ផ្សាយពាណិជ្ជកម្ម​ទេ។
តើ​ខ្ញុំ​អាច​រក្សា​ឱ្យ​អ៊ីមែល​របស់​ខ្ញុំ​កាន់​តែ​មាន​សុវត្ថិភាព​ដោយ​របៀប​ណា?
ទោះបី​ជា​មុខងារ​របស់ Gmail មាន​សុវត្ថិភាព​គ្រប់គ្រាន់​សម្រាប់​អ្នក​ប្រើប្រាស់​ភាគច្រើន​ក៏​ដោយ ក៏​គណនី​មួយ​ចំនួន​អាច​ត្រូវការ​ស្រទាប់​សុវត្ថិភាព​បន្ថែម​ដែរ។ កម្មវិធី​ការពារ​កម្រិត​ខ្ពស់​របស់ Google ការពារ​អ្នក​ប្រើប្រាស់​ដែល​មាន​ព័ត៌មាន​រសើប និង​ដែលគេស្គាល់ច្រើន ដែល​ប្រឈម​នឹង​​ការវាយ​ប្រហារ​តាម​គោលដៅ​លើ​អ៊ីនធឺណិត។
ស្វែងយល់​បន្ថែម
ចុះ​បើ​ខ្ញុំ​ចង់​ប្រើប្រាស់ Gmail សម្រាប់​ការងារ ឬ​អាជីកម្ម​របស់​ខ្ញុំ​ តើ​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ដែរ?
Gmail ជា​ផ្នែក​មួយ​របស់ Google Workspace ដែល​អ្នក​អាច​ជ្រើសរើស​ពី​គម្រោង​ផ្សេងៗ​បាន។ បន្ថែម​ពី​លើ​​អ្វី​ដែល​អ្នក​ស្រឡាញ់​ចូលចិត្ត​អំពី Gmail អ្នក​ទទួល​បាន​អាសយដ្ឋាន​អ៊ីមែល​ផ្ទាល់​ខ្លួន (@yourcompany.com), អាសយដ្ឋាន​អ៊ីមែល​ក្រុម​ដែល​គ្មាន​ដែន​កំណត់, ម៉ោង​ដំណើរការ​ដែល​ត្រូវ​បាន​ធានា 99.9%, ទំហំ​ផ្ទុក​ពីរ​ដង​នៃ Gmail ផ្ទាល់​ខ្លួន, គ្មានការផ្សាយ​ពាណិជ្ជកម្ម, ជំនួយ 24/7, Google Workspace Sync សម្រាប់ Microsoft Outlook និង​អ្វី​ជាច្រើន​ទៀត។
ស្វែងយល់​បន្ថែម
ត្រូវការ​ជំនួយ​បន្ថែម​ឬ?
រុករក​គន្លឹះ និង​ការណែនាំ​ជា​ជំហានៗ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​អ្នក​ប្រើប្រាស់​ថ្មី និង​អ្នក​ប្រើប្រាស់​ជំនាញ។
បង្ហាញ​ទៅកាន់​ពិភព​លោក​អំពី​
របៀប​ធ្វើ។
ចាប់ផ្ដើម​ប្រើ Gmail ដែល​កាន់​តែ​អស្ចារ្យ។
អេក្រង់​ប្រអប់​សារ Gmail ដែល​មាន​រូប​មុខងារ​ដែលធំជាងមុនដែលត្រូវ​បាន​រៀបចំតាមទិស​ផ្ដេក